Khmer​ (ជាភាសាខ្មែរ)

សមាគមពង្រឹងធនធានមនុស្ស

សមាគមពង្រឹងធនធានមនុស្សបានបង្កើតឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០០៩

នៅក្នុងទឹកដីខេត្ត ស្ទឹងត្រែង ដោយមានគំនិតផ្តួចផ្តើមឡើងពីព្រះគ្រូ ម៉ៃ សំអឿន

ជាចៅអធិការវត្ត ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃលេខ ២៦៨៤ ស.ជ.ណ

 ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ ។

យោងតាមស្ថានភាពជាក់ស្តែងរបស់កុមារ និងស្តី្រមួយចំនួននៅសហគមន៍

នៃតំបន់ដាច់ស្រយាល់ ជាសេសភូមិភាគឦសានដែលកំពុងជួបប្រទះកង្វះខាតក្នុងការផ្គត់ផ្គង់

កុមារអោយទទួលបាននូវការអប់រំ ជំនាញវិជ្ជាជីវៈ វប្បធម៌ សីលធម៌​ និង ប្រពៃណី ខែ្មរ

ដើម្បីឆើយតបទៅនឹងកង្វះខាតខាងលើសមាគមពង្រឹងធនធានមនុស្សសូមចូលរួមចំណែក

ក្នុងការលើកស្ទួយ និងបំពេញបនែ្ថមតម្រូវការចាំបាច់ របស់កុមារនៃតំបន់ភូមិភាគឦសាន

និងដាច់ស្រយាល់ផេ្សងៗទៀតឲមានឱកាសស្មើៗគ្នាក្នុងការរៀនយកវិជ្ជាឯកទេសដែល

ជាមូលដ្ឋាគ្រឹះសម្រាប់កុមារទាំងអស់នៅក្នុងសហគមន៍​ ។

ដោយហេតុផលនេះនិងតម្រូវការជាក់ស្តែងយើងខ្ញុំទាំងអស់គ្នាមានគំនិតផ្តួចផើ្តមបងើ្កត

សមាគមមួយដែលមាន ឈ្មោះថា សមាគមពង្រឹងធនធានមនុស្ស ដើម្បីដោះស្រាយ

និងធ្វើការសម្របសម្រួលទៅនឹងតម្រូវការខាងលើនោះឲស្របតាបជំនាញរៀងៗ ខ្លួន

និងចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយធនធានមនុស្ស សិទ្ធិ

និងតម្រូវការផេ្សងៗ ទៀត ឲបានប្រសើរឡើង ទៅតាមចក្ខុវិស័យប្រទេសជាតិ នាពេល

បច្ចុប្បន្ន និងអានាគត ។

             សមាគមពង្រឹងធនធានមនុស្ស( HRSA ) គឺជាសមាគមអ្យាក្រិត្យ មិនប្រកាន់ពូជសាជន៍

និន្នាការនយោបាយ ពណ៌សម្បុរ សាសនា ហើយមិនធើ្វជាឧបករណ៍នយោបាយក្នុងនោះរួម

ទាំងមិនផ្តល់មធ្យោបាយ សម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រ ឬបំរើអោយគណបក្ស

នយោបាយណាមួយឡើយ សមាគមនេះបំរើតែផលប្រយោជន៍សាធារណៈតែប៉ុណោ្នះ ។

សមាគម មានទស្សន:វិស័យ បេសកកម្ម និងគោលបំណង

១.ទស្សន:វិស័យ   ចង់ក្លាយជាដៃគូដ៏សំខាន់ជាមួយសាលា មជ្ឃមណ្ឌល ស្ថាប័ន និងអង្គការជាតិ

អន្តរជាតិ នានា ដែលទាក់ទង់ទៅនឹងការអប់រំ សកម្មភាពមនុស្សធម៌ បរិស្ថាន អនាម័យវប្បធម៌

ប្រពៃណីនិងអក្សសាស្រ្តហើយចង់ឃើញប្រទេសកម្ពុជា ចេះប្រើប្រាស់ជាមូលដ្ខាននិងចូលក្នុង

ការអភិឌ្ឍន៍លើគ្រប់វិស័យប្រកបដោយប្រសិទ្ធិភាព សេចក្តីថ្លៃថ្លូរ ។

២.បេសកកម្ម

សមាគមពង្រឹងធនធានមនុស្ស មានបេសកកម្មដើម្បីអភិវឌ្ឍន៍នៅក្នុងខេត្តដោយផោ្តតទៅលើការ

បណ្តុះបណ្តាល វិជ្ជាជីវ: មានដូចជា ៖ ភាសាអង់គ្លេស ជំនាញកុំព្យូទ័រ ជំនាញរដ្ឋបាលគ្រប់គ្រងទូទៅ

ជំនាញផេ្សងៗទៀត .....ការលើកស្ទួយសិទ្ធិស្រ្តី ​(អប់រំ) និងអភិបាលកិច្ចល្អពង្រឹងភាពជាដៃគូជាមួយ

ស្ថាប័នរដ្ខសហគមន៍ ប្រជាពលរដ្ខក្រីក្រ និងជនងាយរងគ្រោះ ដោយមិនគិតគូរពីផលប្រេយាជន៍

របស់ខ្លួន ហើយមានការលះបង់ខ្ពស់ ព្រមទាំងអនុវតន៍ទៅតាមក្រមសីលធម៌ និងគុណតំលៃ

របស់អង្គភាព ។

៣.គោលបំណង

សមាគមពង្រឹងធនធានមនុស្ស មានគោលបំណង​នឹងបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាល

ដើម្បីងាយស្រួលក្នុងការផ្តល់ចំណេះដឹង និងជំនាញដល់កុមារ​ និងស្រី្ត ងាយរងគ្រោះ

ចេះប្រើប្រាស់សិទ្ធិជាមូលដ្ឋាន សន្តិសុខស្បៀង គុណភាពអប់រំ សុខមាលភាព យេនឌ័រ

ដើម្បីអោយ​ ការសំរេចចិត្តរបស់ស្រ្តី​ .កុមារ ធានាបាននូវ អភិបាលកិច្ចល្អ និងការរស់នៅក្នុង

សង្គមប្រកបដោយភាពថ្លៃថ្នូរ ។

ដើម្បីសំរេចបាននូវគោលបំណងខាងលើនេះ HRSA មានទិសដៅ និងសកម្មភាព

ជាអាទិភាពដូច ៖

-រួមសហការជាមួយស្ថាប័ននានា នៃរាជរដ្ឋាភិបាល និងអាជ្ញាធរជាមូលដ្ឋានគ្រប់លំដាប់ថ្នាក់

ដើម្បីជំរុញអោយបានសំរេចនូវបេសកកម្ម និងគោលបំណងខាងលើ ។

-មានទំនាក់ទំនងល្អ ជាមួយសមាគម ឬ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ៕